ព័ត៌មានជាតិ

ម៉ូតូធំ FZ បើកបញ្រ្ចាសទិស បុកហុងដាឃ្លិច រងរបួសទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងរវាងម៉ូតូពីរគ្រឿងបុកគ្នា កាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍នេះ បានបណ្ដាលឲ្យរងរបួសភាគីទាំងសងខាង។

ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូធំម៉ាក FZ ១គ្រឿង ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1FY-9132 បើកបរដោយសិស្សសាលាម្នាក់ បញ្រ្ចាសទិសពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកឃ្លិច ពាក់ផ្លាកលេខ បាត់ដំបង 1M-8881 ដែលបើកស្របទិសពីលិចទៅកើត បណ្តាលឲ្យដួលរងរបួសទាំងសងខាង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងទៅរក្សារទុក រង់ចាំភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយគ្នា៕

មតិយោបល់