ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមផ្លូវ ២១៧ ក្នុងបុរី ទ្បាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានជិះរថយន្តលុចស៊ីស RX 400h មិនចាំផ្លាកលេខ បំបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតទ្វារផ្ទះ និងរថយន្តស៊េរីទំនើប១គ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-6633។
ភ្លាមៗផងដែរ អ្នកបើករថយន្តបង្ក រត់គេចខ្លួនបាត់ស្រមោល មូលហេតុ៖ សង្ស័យរឿងគំនុំ។ ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិច្បាប់៕
មតិយោបល់