ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ករណីក្មេងតូចៗ ២នាក់ បងប្អូនបង្កើតលេងភ្លើង បណ្ដាលឲ្យឆេះផ្ទះមួយខ្នង

មណ្ឌលគិរីៈ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៤និង២០នាទី ត្រង់ចំណុចមុខអង់តែនខ្សែកាប ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីភ្លើងឆេះផ្ទះ ១ខ្នង ធ្វើអំពីឈើប្រក់ស្បូវ មានទំហំ ៨×៩ ម៉ែត្រ (ផ្ទះបូរាណប្រពៃណីជនជាតិព្នង) ។

សម្ភារ:ខូចខាត៖
– កន្លែងដាក់ស្រូវមួយមានស្រូវប្រហែល ៣០ទៅ៤០ ការ៉ុង
– ប្រាក់ចំនួន ១,២០០,០០០រៀល
– សម្ភារ:ក្នុងផ្ទះឆេះបាត់បង់ទាំងអស់

ជនរងគ្រោះឈ្មោះ នឺល រិទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិព្នង និងប្រពន្ធឈ្មោះ ចក់ ឈិន អាយុ ២៤ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា កម្លាំងជំនាយអធិការរដ្ឋានក្រុង និងកម្លាំងជំនាញនាយការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋានខេត្ត ដឹកនាំដោយ លោក អ៊ូច វុធ ស្នងការរងទទួលផែនអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានជួយអន្តរាគមន៍ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២ គ្រឿងអស់ទឹកចំនួន ២ឡាន ទើបរលត់អស់ទាំងស្រុង។

មូលហេតុ៖ មកពីកូនតូចៗ ពីរនាក់បងប្អូនលេងភ្លើងសង្ក្រាន៕

មតិយោបល់