កំពតៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ភូមិ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុង/ខេត្តកំពត មានករណីបុរសជនបរទេសម្នាក់ មានអាយុប្រហែលជាង ៤០ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន លើស្ពានមាត់ព្រែកកំពត បណ្ដាលឲ្យរងរបួសធ្ងន់ ។
មូលហេតុ៖ មិនទាន់ដឹងនោះទេ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចេញទូកសង្គ្រោះភ្លាមៗ ដើម្បីជួយស្រង់ជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ៕
មតិយោបល់