ព័ត៌មានជាតិ

លើកពេលហើយ! អាចធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារទី១ រហូតដល់ថ្ងៃទី៣០ខែកញ្ញា

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងស្តីពីការលើកពេលវេលានៃផ្អាកការធ្វើការចរាចរណ៍ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១)ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ទៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ រហូតដល់ការដ្ឋានត្រូវបានបញ្ចប់។

ការលើកពេលវេលានៃការផ្អាកការធ្វើដំណើរនេះ គឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដាក់បិណ្ឌនិងភ្ជុំបិណ្ឌខាងមុខ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារទី១ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧។

ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

មតិយោបល់