កំពង់ធំៈ បុរសម្នាក់ចេញពីកន្លែងផឹកស៊ី ពេលត្រឡប់មកដល់ផ្ទះវិញ ត្រូវប្រពន្ធស្ដីឲ្យ មិនជាខូចចិត្ត ឬយ៉ាងម៉េច ស្រាប់តែរត់ទៅចង.កសម្លាប់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងវេលាម៉ោង ៦និង 00នាទីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ នៅចំណុចវាលស្រែ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សពជនរងគ្រោះមានឈ្មោះ រើន សំណាង មានអាយុ ២៥ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ មូលហេតុ ៖ ដោយសារខឹងប្រពន្ធជេរ។
តាមការបំភ្លឺរបស់ឈ្មោះ ឃិន រើន ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ រស់នៅភូមិ-ឃុំកើតហេតុ បានរៀបរាប់ចំពោះមុខសមត្ថកិច្ចថា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ កូនរបស់ខ្លួន បានអង្គុយផឹកស៊ីនៅក្រោមផ្ទះ រហូតដល់ម៉ោង១៨ ទើបបែកគ្នា។
បន្ទាប់មកកូនរបស់គាត់ បានទៅច្រៀងលេងនៅផ្ទះឈ្មោះ វ៉ាត បានប្រហែលមួយសន្ទុះ ក៏ត្រឡប់មកផ្ទះវិញ ពេលមកដល់ ក៏បានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ ហើយគាត់ ក៏បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នាបន្តទៀត ពេលនោះកូនរបស់គាត់ បានទាញម៉ូតូ១គ្រឿង ជិះចេញពីផ្ទះទៅបាត់មិនដឹង ទៅណាទេ។ លុះដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០៦ និង០០ នាទី ព្រឹក ទើបក្មេងឈ្មោះ ណន ណាន ភេទប្រុស បានដើរមកប្រាប់ថា គាត់ ឃើញកូនគាត់ចង.កនិងខ្សែអង្រឹងលើដើមស្ដៅ ស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ សហការជាមួយ លោកមេឃុំ លោកមេភូមិប៉ុស្ដិ៍រដ្ឋបាលប្រាសាទ និងប្រជាពលរដ្ឋ សាច់ញាតិសព ធ្វើការពិនិត្យ សាកសព និងទីកន្លែងកើតហេតុ។ សន្និដ្ឋានថា ពិតជាស្លាប់ដោយសារធ្វើអត្តឃាត សម្លាប់ខ្លួនឯងប្រាដកមែន រួចក៏ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់