បាត់ដំបងៈ កាលពីវេលាម៉ោងប្រហែល៧ យប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ មានភ្លៀងធ្លាក់ លាយឡំ និងខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះខូចខាតទាំងស្រុងចំនួន៣ខ្នង នៅចំណុចឆ្លាកក្នុងមជ្ឈមណ្ឌលស៊ីម៉ាក់ មរតកតេជោ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។
ផ្ទះប្រជាពលរដ្ឋរងការខូចខាត៖
ទី១.ឈ្មោះ សៅ ចន ភេទប្រុស(ទំហំផ្ទះ ៤X៥ម៉ែត្រ ប្រក់ស័ង្កសី)
ទី២.ឈ្មោះ សូ វីរៈ ភេទប្រុស(៥X៦ម៉ែត្រ ប្រក់ស័ង្កសី)
ទី៣.ឈ្មោះ អំ សំអូន ភេទប្រុស (៥X៦ម៉ែត្រ ប្រក់ស័ង្កសី)
សមត្ថកិច្ច បានបញ្ជាក់ថា អំទ្បុងពេលកើតហេតុ ម្ចាស់ផ្ទះទាំង៣ខាងលើ ពុំមាននរណានៅផ្ទះនោះទេ ហើយថែមទាំងបណ្ដាលឲ្យរបើកដំបូលផ្ទះប្រក់ស័ង្កសីចំនួន ៤ខ្នងទៀត៖
ទី១.ឈ្មោះ សុខ ម៉ុន ភេទស្រី អាយុ៤៨ឆ្នាំ
ទី២.ឈ្មោះ អាត់ ជុំ ភេទស្រី អាយុ៦១ឆ្នាំ
ទី៣.ឈ្មោះ ថា ផៃ ភេទស្រី អាយុ៣៨ឆ្នាំ
ទី៤. ឈ្មោះ ចៅ ប៊ុនណារិន ភេទប្រុស ៥២ឆ្នាំ
ករណីនេះ ពុំមានប៉ះពាល់ដល់អាយុជីវិតទេ៕
មតិយោបល់