ព័ត៌មានជាតិ

​រថយន្តកងដឹកជញ្ជូន​(M)បុករះ​រថយន្តនិងម៉ូតូ២គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ!

ភ្នំពេញ: កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​រថយន្តបង្ក​ម៉ាកហ៊ីណូ ពាក់ស្លាកលេខ ក្រុងប៉ៃលិន3A-0108 កងដឹកជញ្ជូន(M)អ្នកបើកបរដោយឈ្មោះ លន់ ភា បា​នបុកជាមួយរថយន្ត​ម៉ាកPajero ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2B- 9875និងម៉ូតូ២គ្រឿងទៀត ដែលកំពុងឈប់ស្តុប​​បណ្តាលឲ្យខូចខាតរថយន្តនិងម៉ូតូតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសហការជាមួយនគរបាលចរាចរណ៍ខណ្ឌមានជ័យចុះ​ធ្វើការវាស់វែងនៅកន្លែងកើតហេតុ បន្ទាប់មកខាងតំណាងរថយន្តកងដឹកជញ្ជូន(M)បានធានាជួសជុលរថយន្តនិងម៉ូតូនិងព្យាបាលអ្នករបួសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ៕​

មតិយោបល់