ព័ត៌មានជាតិ

ចាស់ហើយអ៊ុំនៅធ្វើចឹងទៀត! លួចសារ៉ុង និងកន្ដ្រៃកាត់ក្រចកបានសម្រេចតែនៅចូលប៉ុស្តិ៍ដដែល

ភ្នំពេញ: នៅថ្ងៃទី ២ ខែ មីនាឆ្នាំ ២០២០ វេលាម៉ោង១០និង៣០ នាទីព្រឹកកម្លាំងផ្នែកជំនាញនឹង ប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក បានឃាត់ជនសង្ស័យម្នាក់នៅចំណុច តូបលេខ 116Ao ក្នុងផ្សារអូឡាពិក ផ្លូវ286 ក្រុម10 ភូមិ 2 សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឈ្មោះ ម៉ៅ ចន្ថា ភេទ ស្រី អាយុ 60 ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។ មុខរបរ : លក់ដូរ ។

វត្ថុតាងចាប់យករួមមាន កន្ត្រៃកាត់ក្រចកចំនួន08ថង់ ស្មើ 80កន្រ្ដៃ ( ជារបស់ជនរងគ្រោះឈ្មោះ ហ៊ ដាលីន ) សារ៉ុងចំនួន 05ថង់ ស្មើ 50 សារ៉ុង( របស់ជនរងគ្រោះឈ្មោះ តាំង ណាំហេង)។

វត្ថុតាងទាំងអស់ត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាលអូឡាំពិកធ្វើការប្រគល់ឲ្យជនរងគ្រោះ តាមការស្នើសុំ ដោយមានការឯកភាពពីលោក សេង ហៀង ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ តាំង ណាំហេង ភេទ ប្រុស អាយុ 59 ឆ្នាំជនជាតិខ្មែរទីលំនៅផ្ទះលេខ 103CEo ផ្លូវ138 ភូមិ2 សង្កាត់ផ្សារដេប៉ូទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ : លក់ដូរ។
2- ឈ្មោះ ហ៊ ដាលីន ភេទ ស្រី អាយុ 35 ឆ្នាំ ជនជាតិ ខ្មែរមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 26DEoE1 ផ្លូវ 384 សង្កាត់ ទួលស្វាយព្រៃទី1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

 

មតិយោបល់