ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះមន្ទីរសម្រាកព្យាបាល មេត្រូII នៅខណ្ឌដូនពេញ

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០ នាទីថ្ងៃត្រង់ ថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើងនៅចំណុចមន្ទីរសម្រាកព្យាបាល មេត្រូII ផ្ទះលេខ២៦ ផ្លូវ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ ផេង ស្រីភស្ស ភេទស្រី អាយុ ២៨ ឆ្នាំ ។ មុខរបរ ប្រធានរដ្ឋបាល ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ប្រភេទសំណង៖ ថ្មបេតុង ៤ម៉ែត្រ x ៦ម៉ែត្រ ។ ខូចខាតសម្ភារៈឆេះម៉ាស៊ីនត្រជាក់មួយ សម្ភារៈប្រើប្រាស់មួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ ករណីនេះ គ្មានមនុស្សរងគ្រោះថ្នាក់នោះទេ ។

កម្លាំងសមត្ថកិច្ចចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ: ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ រថយន្ត ស្មើនឹង១២ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង១២និង៣០ នាទីថ្ងៃត្រង់ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់