ភ្នំពេញៈ នៅថ្ងៃថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ វេលាម៉ោង ០៥និង២០នាទី ត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានករណីប្រជាពលរដ្ឋប្រទះឃើញ សពស្រ្តីម្នាក់ ដេកស្លាប់ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ។
ជនរងគ្រោះឈ្មោះ នាង ណារី អាយុ៥៧ឆ្នាំជនជាតិខ្មែរមុខររបរមិនពិតប្រាកដ (ជាជនវិកលចរិត) មានទីលំនៅភូមិព្រៃភ្នៀត ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ដោយមានការរសម្របសម្រួលពីព្រះរាជអាជ្ញា បានចុះពិនិត្យសាកសព ឃើញដងខ្លួន មានបាក់ភ្លៅខាងឆ្វេង បាក់ស្មាខាងស្តាំ មានដាច់រលាត់កំភួនជើងខាងស្តាំ និងរលាត់សៀតផ្កាខាងឆ្វេង ។
តាមការសន្និដ្ឋានគណៈកម្មការកោសល្យវិច័យថា ជាករណីគ្រោះថ្នាក់ចរាចរណ៍។
សពជនរងគ្រោះ ក្រោយសមត្ថកិច្ច ធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់