ព្រៃវែងៈ កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី២ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅចំណុចភូមិតើអី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង មានករណីស្ត្រីម្នាក់ ធ្វើអត្តឃាត ដោយយកខ្សែគោចង.កនឹងននោងផ្ទះសម្លាប់ខ្លួនឯង។
មូលហេតុ៖ កន្លងមក តែងមានការឈ្លោះប្រកែក គ្នាជាមួយប្តីជាញឹកញយ។
សពជនរងគ្រោះឈ្មោះ ប៊ី សារ័ត្ន ភេទស្រី អាយុ ៤៤ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសព សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចប្រគល់សពឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ ប្រភពពីញាតិជិតខាង និងក្រុមគ្រួសារសព បានឲ្យដឹងថា ជនរងគ្រោះ បានធ្លាប់ឈ្លោះប្រកែកគ្នា ជាមួយប្ដី កាលពី ៤ ខែមុន ហើយបានបោះពាក្យសម្ដីថា បើសិនជានៅទាស់ទែងគ្នាទៀត គាត់នឹងទៅចង.កសម្លាប់ខ្លួនហើយ៕
មតិយោបល់