ព័ត៌មានជាតិ

ស្រ្តីចំណាស់ម្នាក់ ដេកស្លាប់លើគ្រែក្រោមផ្ទះកូន បន្ទាប់ពីចេញពីធ្វើបុណ្យនៅវត្តដំណាក់អំពិល សង្ស័យខ្យល់គរ

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីខ្យល់គរដេកស្លាប់ក្រោមផ្ទះ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៧ វេលាម៉ោង៣និង៣០នាទីរសៀល នៅចំណុចក្រោមផ្ទះកូន នៅលើគ្រែ ស្ថិតក្នុងភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ ម៉ៅ ម៉ុន ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិអង្គ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបន្តទៀតថា ឈ្មោះ ជុច ថន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្ដាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្ដកណា្ដល បានបំភ្លឺប្រាប់ថា ម្ដាយមកធ្វេីបុណ្យនៅវត្តដំណាក់អំពិល ហេីយបានមកលេងផ្ទះខ្លួនជាកូន លុះដល់ម៉ោងប្រហែល ១១និង៣០នាទីថ្ងៃត្រង់ គាត់បាននាំកូនចៅហូបបាយ ។ មួយសន្ទុះមកគាត់ ក៏បានសម្រាកនៅលេីគ្រែក្រោមផ្ទះ រហូតដល់ម៉ោងដល់ម៉ោង៣និង៣០នាទី កូនបានឃេីញ ម្ដាយដេកយូរពេក ក៏ទៅដាស់ ស្រាប់តែឃើញម្ដាយស្លាប់បាត់ទៅហេីយ ក៏រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ ។

ក្រោយការពិនិត្យរបស់សមត្ថកិច្ច ក្រុមជំនាញនគរបាលស្រុក ប៉ុស្ដិ៍ មេឃុំ ពេទ្យ និងក្រុមគ្រួសារជនរងគ្រោះ ការសន្និដ្ឋានបឋម របស់គ្រូពេទ្យ សពនេះស្លាប់ដោយសារជំងឺ ខ្យល់គ សព បានប្រគល់ជូនសាច់ញាតិគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕

មតិយោបល់