ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចខណ្ឌឬស្សីកែវ ទាំងកណ្តាលអធ្រាត្រ ករណីផ្សាដែកមិនប្រយ័ត្នឆេះទូកនេសាទ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង០០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ជាតិលេខ៥ នៅចំណុចក្រោយហាងនំបុ័ងភ្នំពេញ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីផ្សាដែក បណ្ដាលឲ្យឆាបឆេះ។

ដំណើររឿង៖ មុនពេលកើតហេតុខាងលើ គេបានឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ លើទូកនេសាទក្រោយហាងនំបុ័ងភ្នំពេញ ភ្លាមៗនោះដែលក៏អ្នកជិតខាងនាំគ្នាតេទៅរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទួលសង្កែទី១ ឲ្យចុះមកអន្តរាគមន៍ហើយទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ដោយសារតែរង់ចាំរថយន្តពន្លត់អគ្គិភ័យយូពេក ទូកអ្នកនេសាទ
និងទូកសមត្ថកិច្ចដែលប្រចាំគោលដៅគល់ស្ពានជ្រោយចង្វារ​មកបាញ់ពន្លត់បានទាន់ពេលវេលា ខូចខាតសម្ភារ:លើទូកទាំងស្រុង រថយន្តពន្លត់អគ្គិភ័យមកចំនួន ៣គ្រឿង ប៉ុន្តែមិនបានបាញ់នោះទេ។

មូលហេតុ៖ កើតចេញមកពីផ្សាដែក។

សូមបញ្ជាក់៖ អគ្គិភ័យខាងលើនេះ ត្រូវបានរលត់អស់ទាំងស្រុងនៅយប់ថ្ងៃដដែល៕

មតិយោបល់