បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី នៅចំណុចក្រុមទី៤ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីមនុស្សលង់ទឹកស្លាប់ ។
ជនរងគ្រោះឈ្មោះ សាង សារ៉ាយ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានអោយកម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ សាង សារ៉ាយ នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ ជនរងគ្រោះបានលង់ទឹកស្រែស្លាប់ ខណៈទៅមើលស្រែតែម្នាក់ឯង។ មូលហេតុ ជនរងគ្រោះមានជំងឺតេតាណូស ទើបបណ្តាលឲ្យប្រកាច់ចូលទឹក ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់