ព័ត៌មានជាតិ

ជួយស៊ែរផង! សពទ្បើងហើមហើយ ដំណឹងស្វែងរកសាច់ញាតិជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅលើស្ពានគីហ្សូណា

កំពង់ចាម: បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានភិនភាគដូចរូប បានជួបគ្រោះថ្នាក់ចរាចរណ៌ ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២ និង៤០នាទី នៅចំណុចលើស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មកទល់ពេលនេះ សពជនរងគ្រោះ មិនទាន់រកឃើញសាច់ញាតិនោះទេ បើបងប្អូនបានដឹង ឬស្គាល់ ជួយផ្ដល់ដំណឹងផង ដើម្បីឲ្យគ្រួសារមកយកសព ទៅធ្វើបុណ្យតាមប្រណី។

បច្ចុប្បន្នសាកសព ត្រូវបានតម្កល់ទុក នៅសាលតម្កល់សពមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមបញ្ជាក់៖ សាកសព ភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ សប្បុរសណ្តែកបាយ កម្ពស់១.៧០ម៉ែត្រ ស្លៀកខោខូប៊យ ពណ៌ខៀវ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ ជិះម៉ូតូ Honda Dream C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 2N-8984៕

មតិយោបល់