ព័ត៌មានជាតិ

ខណៈនេះមានករណីបាញ់សម្លាប់បុរសម្នាក់ សង្ស័យរឿងគំនុំ!!!

កណ្តាលៈ ប្រភពព័ត៌មានច្បាស់ការបានប្រាប់ Post News ថា ខណៈនេះមានករណីបាញ់សម្លាប់បុរសម្នាក់ សង្ស័យរឿងគំនុំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងផ្ទះ ស្ថិតក្នុងភូមិជយ័ជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យដែលជាខ្មាន់កាំភ្លើងខាងលើ គឺជាមនុស្សប្រុស តែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បាននិងកំពុងរត់គេចខ្លួនបាត់ហើយ។
ឥឡូវនេះដែរ កម្លាំងសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ និងតាមប្រមាញ់ជនសង្ស័យជាឃាតករតាមច្បាប់បន្តទៀត៕

https://youtu.be/4E5XSivfp7U

មតិយោបល់