ព្រះសីហនុៈ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យមួយបានកើតឡើង (ភ្លើងឆេះផ្ទះមួយខ្នង) ជាកម្មសិទ្ធិរបស់ឈ្មោះ កែវ សន ភេទស្រី អាយុ ៧២ឆ្នាំ ។
មូលហេតុ៖ បង្កដោយឈ្មោះ នេត ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានដុតផ្ទះខ្លួនឯង ដោយសារក្រុមគ្រួសារបានស្តីបន្តោស និងបានបណ្តេញចេញពីផ្ទះ (បច្ចុប្បន្នជនបង្ក ត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសួរនាំបន្ត)។
ករណីនេះ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ប្រើទឹកអស់ចំនួន ៤ឡាន ។
ការខូចខាត៖ ផ្ទះមួយខ្នង ទទឹងប្រវែង ៧ម៉ែត្រ និងបណ្តោយប្រវែង ៩ម៉ែត្រ ធ្វើពីឈើ ប្រកហ្វ៊ីបប្រ៉ូ ជញ្ជាំងបាំងក្តារ និងរៀបឥតខាងក្រោមប្រហែល ៨០ ភាគរយ និងទ្រព្យសម្បត្តិក្នុងផ្ទះ ឆេះខូចខាតស្ទើរទាំងស្រុង មិនបណ្តាលឲ្យមានអ្នករងរបួស និងរាលដល់កន្លែងផ្សេងទៀតឡើយ៕
មតិយោបល់