ព័ត៌មានជាតិ

ដាច់យល់សប្តិអស់ ម៉ោងកំពុងលង់លក់ស្រួល ស្រាប់តែមានអគ្គិភ័យឆេះរថយន្តដឹកដំទ្បូង ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

រតនគិរីៈ កាលពីវេលាម៉ោង ២៤ និង៣០នាទីកណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះរថយន្ត១គ្រឿង នៅចំណុចផ្លូវកាត់អូរខាន់លឿង ចម្ងាយពីទីរួមស្រុក២៥ គីឡូម៉ែត្រ លើផ្លូវជាតិ៧៦ ចន្លោះបង្គោល២៥១-២៥២ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

រថយន្តខាងលើម៉ាកហ៊ីយ៉ាន់ដាយ ៥ភ្លៅ ពណ៌ខៀវ ផ្លាកលេខ ត្បូងឃ្មុំ 3A-0432 ធ្វើដំណើរពីជើងទៅត្បូង (ដឹកដំឡូង)។

តៃកុងឈ្មោះ ខឿន ខន ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុករាំងឪ ខេត្តត្បូងឃ្មុំ ។

មូលហេតុ៖ បណ្តាលមកពីឆ្លងប្រពន្ធ័ភ្លើង។ ការខូចខាតរួមមាន៖ ឆេះផ្នែកខាងក្រោយកង់ ១០ គ្រាប់ និងដំឡូងមួយចំនួន។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកលំផាត់ បានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន៣ រថយន្ត ទើបរលត់ទាំងស្រុង៕

មតិយោបល់