កណ្ដាលៈ ករណីកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៥នាទី ចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងលើ បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន បានចំនួន ០២នាក់៖
១/ឈ្មោះ ឃិន ដា ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ យោងតាមដីកាបង្គាប់ចាប់ ខ្លួនលេខ៤២៤ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៨ដ.ក.ប.ចទ.ខ ចុះថ្ងៃទី១១ ខែមករា របស់លោក ហុក វ៉ាន់ធីណា ចៅក្រមជំនុំ ជម្រះសាលាដំបូងខេត្តកណ្តាល។
២/ឈ្មោះ ជុំ សុខុម ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤២២ដ.ក.ប.ច.ខ ចុះថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៦ របស់លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៧ ដ.ក.ប.ច.ខ ចុះថ្ងៃទី១១ ខែមករា ២០១៧ របស់លោក ហុក វ៉ានធីណា ចៅ ក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល។
ពីបទឆបោកប្រព្រឹត្ត នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១។
ករណីនេះ សមត្ថកិច្ចកំពុងបន្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់