ព័ត៌មានជាតិ

រដ្ឋាភិបាលប្រេ​ស៊ីល ផ្អាក​ការ​សាង​ពហុ​កីឡដ្ឋាន​សម្រាប់ ទទួល World Cup ដោយសារតែ​កម្មករ​សំណង់​ស្លាប់

​ប្រេ​ស៊ីល​៖​រដ្ឋាភិបាល​របស់​ប្រេ​ស៊ីល បាន​សម្រេចិត្ត ផ្អាក​ការសាងសង់ ពហុ​កីឡដ្ឋាន Arena de Sao Paulo ដោយសារតែ​ការស្លាប់​កម្មករសំណង់​នៅទីនេះ ។​
​ពិភពលោក​ទាំងមូល​កំពុងរង​ចាំ ដោយ​ការរាប់​ថយក្រោយ ជាមួយនឹង​ព្រឹត្តិការណ៍ ប្រកួត​បាល់ទាត់​ពិភពលោក ដែល​នឹង​ធ្វើឡើង​ក្នុង​ប្រទេសប្រេ​ស៊ីល នា​ខែ មិថុនា ខាងមុខ​។​

​នៅសល់តែ ២ ខែ ទៀត​តែ​ប៉ុណ្ណោះ ការប្រកួត​បាល់ទាត់​ពិភពលោក​នឹង​ចាប់ផ្តើម ប៉ុន្តែ​ពេល​នេះ​ខាង​រដ្ឋាភិបាលប្រេ​ស៊ីល កំពុង​ជួប​បញ្ហា​ព្រួយបារម្ភ​ជាច្រើន ។ ដោយ​ក្នុង​នោះ ពហុ​កីឡដ្ឋាន​ជាច្រើន នៅតែ​មិន​ទាន់​បាន​បញ្ចប់ ដោយ​អ្នកម៉ៅការ​សំណង់​នៅ​ទីនេះ​កំពុង​ឈឺ​ក្បាល ដើម្បី​បញ្ចប់​គម្រោង​នេះ​។​ទោះជា​យ៉ាងណា កាលវិភាគ ចំពោះ​ការសាងសង់ ត្រូវបាន​វិនិច្ច័យ​ឲ្យឃើញថា ការសាងសង់ វា​បាន​ច្រាស​នឹង​សុវត្ថិភាព ។​
​ដោយ​កម្មករ យ៉ាងហោចណាស់ ៧ នាក់​បាន​ស្លាប់ នៅលើ​ពហុ​កីឡដ្ឋាន​ដែល​កំពុង​សាងសង់ ដើម្បី​ត្រៀម​ទទួល World Cup ដោយសារតែ ឧបទ្ទេ​វហេតុ​ដួលរលំ សំណង់​ពហុ​កីឡដ្ឋាន​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ខាង រដ្ឋាភិបាល ប្រេ​ស៊ីល ទទួលបាន​ការព្រមាន​ជាច្រើន​ដង ចំពោះ​វិធានការ​ដ៏​ស្វិតស្វាញ់ ហើយ​ខាង​រដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្តីប្រកាស ឲ្យ​ផ្អាក ការសាងសង់ ពហុ​កីឡដ្ឋាន Sao Paulo ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ពហុ​កីឡដ្ឋាន Sao Paulo ជា​ពហុ​កីឡដ្ឋាន បើកឆាក​ការប្រកួត​រវាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ីល ជាមួយនឹង ប្រទេសក្រូ​អាត នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា ។ ជាមួយនឹង​ការពន្យា​ពេលនេះ វា​អាច​នឹង​មិន​បញ្ចប់ មុន​ការប្រកួត ។ ទោះជា​យ៉ាងណា ខាង FIFA បានកំណត់​រួចរាល់​ហើយ ថា Sao Paulo គឺជា​ពហុ​កីឡដ្ឋាន​ទាំង ៦ ដែល​ត្រូវ​ចូលរួម បម្រើ​ដល់​ការប្រកួត ព្រឹត្តិការណ៍​បាល់ទាត់ ដ៏​ធំ ៤ ឆ្នាំ​ម្តង​៕
Br2

Br1

មតិយោបល់