ព័ត៌មានជាតិ

ដំណឹងស្វែងរកគ្រួសារ បុរសម្នាក់ជួបគ្រោះថ្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅក្រុងស្ទឹងសែន

កំពង់ធំៈ នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លើកំណាត់ផ្លូវខេត្ត ចំណុចមុខសាលាបឋមសិក្សាភូមិក្តី ភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បណ្ដាលឲ្យមនុស្សរបួសធ្ងន់ ។

ម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 2FW-8576 បើកបរពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន របួសធ្ងន់ផ្នែកក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ធំ (មិនអាចយកចម្លើយបាន) សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកម៉ូតូបើកបរមានល្បឿនលឿននៅចំណុចផ្លូវកោង៕

មតិយោបល់