ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្ត Range Rover ស្លាកលេខ ភ្នំពេញ 2S-0777 បុករថយន្តហាយឡែនឌ័រ ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-0777 បើកបរដោយជនជាតិចិនប្រុសស្រី២នាក់ រេចង្កូតទៅបុករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2I-1674 ខ្ទេចក្បាលខាងមុខ រួចរេទៅបុកបង្គោលភ្លើងស្តុប រងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗជនជាតិចិនទាំង២នាក់ បានចុះពីរថយន្តឡើងរ៉ឺម៉ក់កង់បី គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវ​សុរាម្រិត កែងនឹងផ្លូវសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងនាំយកវត្ថុតាងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់