ព័ត៌មានអន្តរជាតិ

​Update៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លង COVID-19 នៅចិនកើនទ្បើនលើសពី ៣,០០០ នាក់ហើយ

ចិន: តាមរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា មានមនុស្សស្លាប់ថ្មីចំនួន ៣១ នាក់បន្ថែមទៀត ដោយសារជំងឺឆ្លង COVID-19 ដែលនាំឲ្យតួលេខអ្នកស្លាប់សរុប លើសពី ៣,០០០ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។

ដោយខេត្តហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ ភាគច្រើននៃអ្នកស្លាប់មានចំនួន ២,៣០៥ នាក់ និងករណីអ្នកឆ្លងជាច្រើន ត្រូវបានកត់ត្រានៅក្នុងទីក្រុងវូហាន។

គណ:កម្មាធិការសុខភាពជាតិ បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារ COVID-19 នៅក្នុងប្រទេសចិន បានកើនឡើងដល់ ៣,០១២ គិតត្រឹមចុងថ្ងៃពុធនេះ។

សូមជំរាបថា មកទល់ពេលនេះ ករណីអ្នកឆ្លងសរុប ត្រូវបានបញ្ជាក់នៅក្នុងប្រទេសចិន គឺមានរហូតដល់ ៨០, ៤០៩ នាក់ហើយ៕

មតិយោបល់