ព័ត៌មានជាតិ

រថយន្តលុចស៊ីស RX350 ផ្លាកលេខ ខេមរភូមិន្ទ 02 2-3787 បុកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១១ កន្លះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកលឿនជ្រុលចង្កូត បុកទ្រូងផ្លូវរងការខូចខាត។

រថយន្តខាងលើម៉ាក លុចស៊ីស RX350 ពណ៌ស ពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2-3787 ។

ដំណើរឿង៖ មុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីត្បូង ទៅជើងតាមផ្លូវជាតិលេខ៣ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកឆ្វេងដៃ ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាត សំណាងល្អមិនមានអ្នករបួសនោះទេ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានគេចខ្លួន បាត់ស្រមោល បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ៕

មតិយោបល់