ព័ត៌មានជាតិ

បញ្ជូនខ្លួនលោកនគរបាលសក្តិ៤ ទៅតុលាការ ករណីទាត់ធាក់នគរបាលសក្តិតូច

ភ្នំពេញៈ ក្រោយឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ម្សិលមិញ សមត្ថកិច្ចបានបញ្ជូនលោកនគរបាល សក្តិ៤ ដែលប្រើហិង្សាលើ មន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យាម្នាក់ ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ហើយនៅរសៀលទី១០ ខែកមរា ឆ្នាំ២០១៨នេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចលោកសក្តិ៤ មានឈ្មោះ សៅ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ ជានគរបាលការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំណែកជនរងគ្រោះមានឈ្មោះ អឿន ចំណាន ភេទប្រុស ជាមន្ត្រីនគរបាលចរាចរណ៍ជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជានគរបាល សក្តិ៤ខាងលើ បានធ្វើឡើងក្រោយពេលមានការបែកធ្លាយនូវវីដេអូ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលជនសង្ស័យបាន ធាក់ជនរងគ្រោះចំកណ្តាលដើមទ្រូងប៉ើងទៅក្រោយ និងបានជេរប្រមាថ គំរាមកំហែងជនរងគ្រោះថែមទៀតផង។

ប៉ុន្តែការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនេះ ត្រូវបានលោកសក្តិ៤ សៅ បញ្ញា ជាម្ចាស់រថយន្ត ម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ 2AC-9099 ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍នោះ បញ្ជាឱ្យលត់ជង្គង់សុំទោស និងធាក់មួយជើងចំកណ្តាលដើមទ្រូង ផ្ងាទៅក្រោយ ថែមទាំងបានជេរប្រមាថ គំរាមកំហែង ថែមទៀតផង។

ពលរដ្ឋសង្ឃឹមថា លោកនគរបាលសក្តិ៤ សៅ បញ្ញា នឹងទទួលបានឱកាសជាប់គុក ព្រោះតែនេះជាអំពើដែលបាន ប្រមាថយ៉ាងធ្ងន់ធ្ងរលើ នគរបាលចរាចរណ៍ ហើយក៏ជាការប្រមាថនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ និងប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ៕
https://youtu.be/8mQbJQuiydg

មតិយោបល់