ព័ត៌មានសិល្បៈ និងកម្សាន្ត

«ម៉ែរួយ» ទាំងស្អាត ទាំងចិត្តល្អ កំពុងធ្វើឲ្យចាប់អារម្មណ៍លើហ្វេសប៊ុក

ក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋ និងសិស្សរស់នៅតំបន់ឆ្ងាយមួយបានលេចឡើងហើយ បន្ទាប់ពីត្រូវបាន«ម៉ែរួយ» ដែលត្រូវបានគេស្គាល់ថា ជាតារាហ្វេសប៊ុក ដែលពូកែតែងខ្លួនផូរផង់ស្រស់ស្អាត កៀរគក្រុមសប្បុរសជនឲ្យជួយសាងសង់សាលាមួយខ្នង ទាល់តែបានរួចរាល់តាមការចង់បាន។ ទឹកចិត្តរបស់អ្នកស្រីកាន់តែធ្វើកេរ្តិ៍ឈ្មោះអ្នកស្រីហក់ឡើង ព្រោះតែរូបសម្រស់ស្រស់សោភាផង។

ខណ:ពេលដែលកំពុងផ្ទុះខ្លាំងនិងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសកម្មភាពឡាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុក ក្រោមប្រធានបទ «ជីវិត ស្តុកស្តម្ភ លាហើយបំណុល » ដែលបង្រៀនដោយ «ម៉ែរួយ» រាជនីច្បាប់ចក្រវាល Law of Universe ដែលធ្វើឲ្យអ្នកគ្រូស្រស់សោភារូបនេះ ល្បីល្បាញអ្នកស្រីកាន់តែធ្វើឲ្យមាន ការចាប់អារម្មណ៍ថែមទៀត ក្រោយសកម្មក្នុងសកម្មភាពសប្បុរសធម៌។ អ្នកស្រីត្រូវគេសរសើរថា មិនត្រឹមតែមានចិត្តបុណ្យជួយបង្រៀន ដល់អ្នកបាក់ទឹកចិត្តឲ្យចេះក្រោកឈរប៉ុណ្ណោះទេ ពេលនេះសាលារៀនមួយខ្នង តម្លៃ ៦ម៉ឺនដុល្លារ បានមកពីការបង្រៀនពិសេស តាម Online របស់អ្នកស្រី បូកបន្ថែមថវិការផ្ទាល់ខ្លួន ចំនួនសរុប ៦០,០០០ដុល្លារ ទៀត ក៏ត្រូវបានអ្នកស្រី សម្រេចបរិច្ចាគដើម្បីសាងសង់សាលារៀនមួយខ្នងធំ ដែលមានទីតាំងនៅភូមិកាបី ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ផងដែរ ដោយសារតែសាលារៀននោះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ពេលភ្លៀង ឬក្តៅក្មេងៗរៀនមិនកើត ដែលបង្ខំចិត្តមិនឲ្យ«ម៉ែរួយ» ឱបដៃមើល។ ម៉ែរួយ ត្រូវបានគេចាប់អារម្មណ៍សូម្បីតែឈ្មោះ ពោលគឺចាប់តាំងពីអ្នកស្រីបានក្លាយជាម្ចាស់ក្រុមហ៊ុន Rouy Infinity Co.,Ltd តែម្ដង។ មកទល់នឹងពេលនេះ សាលារៀន ដែលខាងម៉ែរួយ CEO របស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី (Rouy Infinity Co,Ltd បានលេចចេញជារូបរាង ចេញផ្លែផ្កាហើយ។

នៅក្នុងនោះដែរ គណនីហ្វេសប៊ុកឈ្មោះ Panha HD ដែលគេស្គាល់ថា ជាតំណាងចែកចាយលក់ផលិតផលរបស់ក្រុមហ៊ុនរួយរបស់អ្នកស្រី បានសរសរសារបង្ហោះថា “បងប្អូនតំណាងចែកចាយក្រុមហ៊ុនរបស់ម៉ែរួយទាំងអស់ នេះជាសាលារបស់ម៉ែរួយដែលកំពុងតែសាងសង់នៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាអំណោយដ៏ថ្លៃថ្លា ដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយ ដើម្បីឲ្យក្មេងៗបានរៀននៅសាលាល្អ និងឲ្យក្មេងក្លាយជាពលរដ្ធល្អនៅក្នុងសង្គមទៅថ្ងៃមុខ។

ដើម្បីជួយប្រទេស ឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ធម្នាក់ រួមទាំងប្រជាជន និងកូនសិស្សរួមទាំងលោកគ្រូអ្នកគ្រូនៅទីនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណនៅទឹកចិត្តល្អដ៏ធំធេង របស់អ្នកម៉ែរួយ ហើយក៏សូមជូនពរឲ្យអ្នកម្ដាយមានសុខភាពល្អរឹងមាំ ដើម្បីដឹកនាំកូនៗ និងក្រុមហ៊ុន របស់អ្នកម៉ែរីកចម្រើនតកូនចៅនិងមាន តំណាងចែកចាយរាប់លាននាក់”។ ដូច្នេះហើយទើបកាន់តែធ្វើឲ្យម៉ែរួយល្បីខ្លាំងឡើងលើហ្វេសប៊ុក៕

មតិយោបល់