ព័ត៌មានជាតិ

ប្រើកូនឡើងកាប់ត្នោត ក៏ដាច់ខ្សែចងបង្អោង ធ្លាក់មកលើម្ដាយដែលរបស់ខ្លួននៅចាំខាងក្រោម បណ្ដាលឲ្យស្លាប់តែម្ដង

កំពង់ឆ្នាំង: បើយោងតាមការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ និង៥៥ នាទី មានករណីមនុស្សធ្លាក់ពីលើដើមត្នោត នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចម្ងាយប្រហែល៣០ ម៉ែត្រ ក្នុងភូមិវត្តថ្មី ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យស្លាប់ ។

ជនរងគ្រោះ ឈ្មោះ តឹក លី ភេទស្រី អាយុ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

មូលហេតុបណ្តាលមកពីជនរងដែលជាម្តាយ បានប្រើកូនប្រុសអាយុ ១៣ឆ្នាំ ឲ្យឡើងកាប់ត្នោត លុះពេលឡើងដល់ខាងលើក៏បានដាច់ខ្សែចងបង្អោង បណ្ដាលឲ្យធ្លាក់ក្មេងប្រុសនោះមកលើម្ដាយ ដែលអង្គុយចាំនៅខាងក្រោម បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ៕

មតិយោបល់