ព័ត៌មានជាតិ

ផ្អើលទ្បានទឹកចុះអន្តរាគមន៍ទាំងយប់! អគ្គិភ័យឆេះ នៅខណ្ឌដូនពេញ

ភ្នំពេញ: នៅវេលាម៉ោង ២៣ និង១០នាទីយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យឆេះ១កន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ ១៧២ ផ្ទះលេខ៦១E២ ភូមិ៥សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ Marc Friedlader ភេទប្រុស អាយុ ៥៦ ឆ្នាំ មុខរបរភ្ញៀវទេសចរណ៍។ ប្រភេទសំណង់ ថ្មបេតុងទំហំ ០៣ ម៉ែត្រ x ០៤ម៉ែត្រ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ការខូចខាតសម្ភារ:៖ គ្រែ១, ពូ១ និងទូរទស្សន៍១។ ហេតុការណ៍នេះ ពុំបណ្ដាលឲ្យមានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ។

ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទ្បានទឹកអស់០២ គ្រឿងស្មើនឹង០៨ម៉ែត្រគូប ដោយពន្លត់ចប់នៅម៉ោង២៣ និង៥០នាទីយប់នាថ្ងៃខែឆ្នាំដដែល៕

មតិយោបល់