ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវ ត្រូវរ៉ឺម៉កកង់បីបុក បណ្ដាលស្លាប់ និងរបួសមនុស្ស ៣នាក់

កណ្ដាលៈ កាលពីវេលាម៉ោង ០៧ និង៣០នាទី ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥១ ស្ថិតនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ ២៧-២៨ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូរ៉ឺម៉កកង់បី។

ហេតុការណ៍នេះ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាលមនុស្ស ២នាក់។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូកង់បី០១គ្រឿង ម៉ាកវ៉េវ C១១០ ពណ៌ក្រហម ពាក់ផ្លាកលេខ រាជការ-៣៩៦២ បើកបរដោយឈ្មោះ ថាន ស៊ីដា ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាសូ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង (ស្លាប់) អ្នករួមដំណើរ៖ ១.ឈ្មោះ ប៉ែន អុល ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ អាចារ្យ រងបួសស្រាល និងទី២.ឈ្មោះ ថាន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ អាចារ្យរបួសធ្ងន់ មានទីលំនៅភូមិឃុំជាមួយគ្នា ធ្វើដំណើរពីត្បូងទៅជើង (ថ្នល់ទទឹង-ឧត្តុង) ។ លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត០១គ្រឿង មិនចាំម៉ាក និងផ្លាកលេខ បើកឆ្លងផ្លូវគេចចេញពីកន្លែងកើតហេតុ។
ករណីនេះ រថយន្តបង្កខាងលើ ជំនាញកំពុងស្រាវជ្រាវរកអាសយដ្ឋានបន្ត។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបររថយន្ត បត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន។ ចំពោះសព កម្លាំងជំនាញ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់