ភ្នំពេញៈ នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋព័ទ្ធចាប់ បានបក្ខពួកក្រុមទម្លាក់យោង បានម្នាក់ត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្រោយពីក្រុមចោរទម្លាក់យោង រួមគ្នាធ្វើសកម្មភាព ល្បួងនាំស្ត្រីកម្មការនីរោងចក្រម្នាក់ ចេញពីមុខរោងចក្រ កាត់ដេរ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមៅ២ ខណ្ឌពោធិ៍សែនជ័យ ទៅដោះយកគ្រឿងអលង្ការ ត្រង់ចំណុចភូមិជង្រុក បានសម្រេច អស់សរុប១,២៧០ដុល្លា បានសម្រេច បក្ខពួកយកគេចខ្លួន សល់ម្នាក់ ពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យប៉ូលិស ។
ជនសង្ស័យឈ្មោះ សែម បូរ៉ា ទេទប្រុស អាយុ៥០ឆ្នាំ មុខរបរ សកម្មក្នុងរបរទម្លាក់យោង មានតួនាទីជាអ្នកឌុប ដឹកជញ្ជូន ក្នុងសកម្មភាពប្រព្រឹត្តល្មើស ស្នាក់នៅផ្ទះជួល ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
វត្ថុតាងដកហូតបាន៖
-ម៉ូតូស្មាស់១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BO-0222 ជាមធ្យោបាយរបស់ជនសង្ស័យ ។
ចំណែកជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិច្រេស ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ។
សម្ភារៈបាត់បង់៖
-ខ្សែកប្លាទីន ទម្ងន់៣ជី តម្លៃ២១៥ដុល្លារ
-កងដៃមួយឈុត ២៥កង តម្លៃ៩៣៥ដុល្លារ
-ចិញ្ចៀនប្លាទីន តម្លៃ១២០ដុល្លារ សរុប១២៧០ដុល្លារ ជនសង្ស័យដោះយក ហើយគេចខ្លួនបាត់។
ជនសង្ស័យដាក់កញ្ចប់ខ្សែក្រឡៃ ទៅក្នុងកាបូបស្ពាយ របស់ជនរងគ្រោះ ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមីនា គ្រាដែលហូបបាយរួច ខ្លួនដើរទៅរោងចក្រវិញ តែមុននឹងចូល ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប កៀបសក់ លក់នៅខាងមុខរោងចក្រ គាប់ជួនស្ត្រីជនសង្ស័យម្នាក់ ដើរមកសួរ រឿងមានគេជ្រុះកញ្ចប់មាស លុយ ទើបមានការជជែកគ្នា។ ពេលនោះ ស្ត្រីជនសង្ស័យម្នាក់ទៀត មកដល់ប្រាប់ថា កុំមាត់ រើសបានទុកចែកគ្នា ហើយល្បួងនាំខ្លួន រួមទាំងជនសង្ស័យមានគ្នា៧នាក់ទៀត ជិះម៉ូតូ៥គ្រឿង ម៉ាកស្មាស់របស់ជនសង្ស័យខាងលើ និងម៉ាកសេ១២៥ ឌុបខ្លួន ទៅដល់ក្នុងភូមិជង្រុក ហើយចែកទ្រព្យគ្នា ដោយដោះយកគ្រឿងអលង្ការគាត់អស់ពីខ្លួន ជនសង្ស័យទុកកញ្ចប់លោហៈ ពណ៌ក្រហម (ខ្សែកក្រឡៃ)ឲ្យមួយខ្សែ ហើយជនសង្ស័យ៦នាក់ គេចខ្លួនបាត់ នៅសល់ជនសង្ស័យម្នាក់ រៀបនឹងចាកចេញ ជនរងគ្រោះ ទាញកញ្ចប់មកមើល ដឹងថាក្រឡៃ ស្ទុះចាប់កន្ទុយម៉ូតូជាប់ ស្រែកទ្រហោយំ ផ្អើលអ្នកភូមិ ជួយចាប់ និងនាំគ្នាស្វាគមន៍យ៉ាងចាស់ដៃ រួចប្រគល់ជូនសមត្ថកិច្ច នាំទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។
សូមបញ្ជាក់៖ ជនសង្ស័យ ធ្លាប់ជាប់គុកពីរដងហើយ។
ពលរដ្ឋសំណូមពរផងដែរ ដល់ស្ថាប័ណសមត្ថកិច្ច តុលាការ មេត្តាយ៉ាងណា ឃុំខ្លួនឲ្យបានយូរបន្តិ ជៀសវាង មុខចោរពេលចាប់បានមុខដដែល៕
មតិយោបល់