កំពង់ឆ្នាំងៈ ស្ត្រីមេម៉ាយម្នាក់ ដែលមានកូនចំនួន៥នាក់ក្នុងបន្ទុក ពេលនេះខ្ទមរបស់គាត់ត្រូវបានរលំទៅលើផ្ទះអ្នកជិតខាង កាលពីសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ អ្នកព័ត៌មានបានចុះដោយផ្ទាល់ និងថតផ្ដិតយករូបភាពខ្ទមរបស់គាត់ នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
គ្រួសារដ៏កំសត់នេះ រស់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ដំបូលស្ទើរតែប្រកមេឃទៅហើយ តែបានកៅស៊ូផ្លាស្ទិកគ្របរស់នៅយ៉ាងលំបាកបំផុត។
ស្ត្រីខាងលើមានឈ្មោះ អ៊ុន គឹមស្រ៊ុន អាយុ៣៥ឆ្នាំ មានកូនប្រុស៥នាក់ កូនបងអាយុ១៥ឆ្នាំ មានមុខរបរដើរស៊ីឈ្នួលបោកខោអាវឲ្យគេ ដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
ស្ត្រីមេម៉ាយ និងកូនៗទាំង៥នាក់ បានលើកដៃសំពះសុំអំពាវនាវដល់សម្តេច លោក លោកស្រី និងសប្បុរសជនទាំងអស់ មេត្តាជួយសម្រាលការលំបាកក្នុងជីវភាព និងជួយឲ្យគាត់មានជម្រកតូចមួយសំរាប់រស់នៅដោយក្តីអនុគ្រោះផង៕
មតិយោបល់