ភ្នំពេញៈ បុរសម្នាក់ បើករថយន្តលុចស៊ីស RX400h លឿនពេក ទំនងជាងងុយដេក បានរេចង្កូតទៅខាងស្ដាំ បុករះរបងអគ្គិសនីកម្ពុជា បណ្ដាលឲ្យបាក់រាយប៉ាយពេញផ្លូវ រីឯរថយន្តបង្ក ដាច់កាឡេកង់ខាងមុខ ផ្ទុះពោង ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ទៀត បើករថយន្តម៉ាកលុចស៊ីស RX400h ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-1772 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ទំនងជាងងុយដេក បានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងរបស់អគ្គិសនីកម្ពុជា បណ្ដាលឲ្យបាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្ត ដាច់កាឡេកង់មុខ ផ្ទុះពោង ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យនណារម្នាក់រងរបួសឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងអ្នកជំនាញចរាចរណ៍ មកវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់ ៕



មតិយោបល់