ព័ត៌មានជាតិ

​ចេះតែនឹកឃើញហ្មងពូអើយពូ អត់កន្លែងណាស់ហីបាននៅលើកង់បីអ៊ីចឹង!!

សៀមរាប: យោងតាមផេក នាយកដ្ឋាន ផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លរក្រាម បានចុះបង្ក្រាបករណីសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកំពុងប្រព្រឹត្តនៅលើរ៉ឺម៉កម៉ូតូនៅខាងកើតផ្ទះសំណាក់អង្គរទិព្វ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង គឹមឈុន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើករ៉ឺម៉កម៉ូតូដឹកភ្ញៀវ ទីលំនៅ ភូមិស្លក្រាម សង្កាត់ស្លក្រាម ខេត្តសៀមរាប។

កម្លាំងយើងដកហូតឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ទូរសព្ទដៃ១គ្រឿង ម៉ូតូ១គ្រឿងមានសណ្តោងរ៉ឺម៉ក និង បញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់