ព័ត៌មានជាតិ

លុចស៊ីសRX ៣៣០ បុកម៉ូតូស្មាស់វីពេញទំហឹង បណ្តាលឲ្យខ្ទាតចូលរថយន្ត១គ្រឿងទៀត រងរបួសធ្ងន់

កំពង់ស្ពឺ: កាលពីវេលាម៉ោង១៥និង១៥នាទី ថ្ងៃទី 0៨ ខែមីនា ឆ្នាំ២0២0 លើកំណាត់ផ្លូវជាតិលេខ ៤ គីឡូម៉ែត្រ ៣៧និង៣៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបុកម៉ូតូ របួសធ្ងន់បុរសម្នាក់ នៅត្រង់ចំណុចភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញម៉ូតូ០១គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 1J-6658 អ្នកបើកបរឈ្មោះ ប្រាក់ សុគន្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកលុចស៊ីស RX330 ពណទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AC-2231 បើកបរដោយជនមិនស្គាល់ឈ្មោះ (គេចខ្លួនបាត់) ទិសដៅពីកើតទៅលិច បានរ៉េចង្កូតទៅបុកម៉ូតចំពីមុខយ៉ងពេញទំហឹង បណ្ដាលឲ្យខ្ទាតចូលរថយន្ត ១គ្រឿងទៀត ម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2Q-7147 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរពីលិចទៅកើត បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ ។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ ចំណែកវត្ថុតាងទាំង ០៣គ្រឿង បានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដើម្បីស្វែងរកម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយគ្នា តាមនីតិវិធីនៃច្បាប់៕

មតិយោបល់