ព័ត៌មានជាតិ

នារីម្នាក់សង្ស័យជិះម៉ូតូធ្លាក់ជង្ហុកដួលត្រូវរថយន្តកិនស្លាប់ភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យនារីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងខណះជិះម៉ូតូមិនប្រយ័ត្នសង្ស័យធ្លាក់ជង្ហុកដួលរួចត្រូវរថយន្តយីឌុបមកពីក្រោយកិនរួចបេីកគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះចិន្ត សុខហេង ភេទស្រីអាយុ៣០ឆ្នាំ មានស្រុកកំណេីតនៅភូមិត្រាំគង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកប៊ីត ពណ៍ សលាយខ្មៅពាក់ស្លាកលេខ តាកែវ1V 3095 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុដោយសារស្ថានភាពផ្លូវដាច់មានជង្ហុកទេីបគេចមិនទាន់ហេីយក៏បានជ្រុលធ្លាក់ទេីបដួលមកខាងឆ្វេងដៃភ្លាមនោះស្រាប់តែមានរថយន្តយីឌុបមិនចាំស្លាកលេខមកពីក្រោយកិនបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័តែម្តងហេីយរថយន្តបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចនិងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រណៃណីនៅស្រុកកំណេីត ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវ៕

 

មតិយោបល់