៣ថ្ងៃមុនចោរប្លន់ម៉ូតូពលរដ្ឋ លោកអធិការចាប់មិនទាន់បានផង ស្រាប់តែមានមួយករណីទៀត ជនសង្ស័យលួចម៉ូតូទាំងព្រឹកហ្មង ចំណែកលោកមេប៉ុស្តិ៍សង្កាត់សំរោងក្រោម ស្ងាត់ឲ្យឈឹង

ភ្នំពេញៈ នៅវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ពលរដ្ឋបានប្រាប់ Post Newsថា មានករណីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូម៉ាក ហុងដា វ៉េវ ពាក់ផ្លាកលេខភ្នំពេញ 1FX-1571 ស្ថិតក្នុងភូមិអណ្ដូងតាអោន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាំងពីវេលាម៉ោង ១១និង១៨នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រោយពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់សំរោងក្រោម ដើម្បីធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់។

សូមបញ្ជាក់៖ ក្នុងសង្កាត់សំរោងក្រោមនេះ ហាក់បីដូចជាបទល្មើស ចោរប្លន់ លួច មិនថបថយសោះ កាលពីវេលាម៉ោង ១១និង១៥នាទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ក៏មានករណីចោរប្លន់ម៉ូតូ មិនទាន់ចាប់ជនសង្ស័យបាននៅឡើយផង ស្រាប់តែចេញចោរលួចម៉ូតូទាំងព្រឹកម្ដង មិនខ្លាចញញើតសមត្ថកិច្ច សូម្បីតែលោកមេប៉ុស្តិ៍ និងលោកអធិការខណ្ឌពោធិ៍សែនជ័យទើបឡើងថ្មី ពលរដ្ឋរិះគន់ថា គ្មានសមត្ថភាពទប់ស្កាត់ បញ្ហាខាងលើនេះបានទេ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានកំពុងមានការព្រួយបារម្ភ មិនចង់ហ៊ានជិះម៉ូតូចេញក្រៅផ្ទះទេ ពួកគាត់ក៏អស់សង្ឃឹម ទៅលើអាជ្ញាធរមូលដ្ឋាន គ្មានចំណាត់ការណាដោះស្រាយរឿងខាងលើនេះបាន តើភូមិឃុំមានសុវត្ថិភាពនៅត្រង់ណាទៅ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *