ព័ត៌មានជាតិ

លាន់ដូចរន្ទះ! បុរសម្នាក់ ជិះម៉ូតូបុករថយន្តពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី0៨ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង ត្រង់ចំណុចស្ពានបែកចានចាស់ ស្ថិតក្នុងភូមិបែកចានចាស់ ឃុំ/ស្រុកស្វាយចេក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះឈ្មោះ ឆាយ សាវ៉ាន់តន ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិរកាថ្មី ឃុំស្វាយចេក ខេត្តបន្ទាមានជ័យ។

ដំណើររឿង៖ មុនកើនហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម១២៥ ពាក់ផ្លាកលេខ 1V-8782 ប.ជ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែបុករថយន្តម៉ាក អ៊ីស៊ុយ ពណ៌ខ្មៅមួយបាំងកន្លះ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A- 0971 ដែលដឹកប្រេងម៉ាស៊ុត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងតែម្តង រីឯអ្នកបើករថយន្ត ក្រោយបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល ។

មូលហេតុ ៖ អ្នកបើកបរទាំងសងខាងមិនប្រកាន់ស្ដាំ ។ សម្ភារ:ខូចខាតធ្ងន់ធ្ងរទាំងពីរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យធ្វើកំណត់ហេតុ និងយកវត្ថុតាងទៅរក្សាទុក ដើម្បីធ្វើតាមនីតិវិធីច្បាប់ ៕

មតិយោបល់