ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនស៊ីនទ្រី ឈប់ដាក់សំរាម ត្រូវម៉ូតូបុកផាំង បណ្តាលឲ្យស្លាប់យុវជនម្នាក់ នៅផ្លូវជាតិលេខ៥

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៥ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ យុវជនម្នាក់ ជិះម៉ូតូបុករថយន្តក្រុមហ៊ុន ស៊ីនទ្រី ឈប់ដាក់សំរាម បណ្ដាលឲ្យស្លាប់ នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកជាបី ចូលវិទ្យាល័យអូរជ្រៅ ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះឈ្មោះ ភា រម្យ អាយុ២៥ឆ្នាំ មុខរបរកម្មករ ។

ដំណើរឿង៖ មុនកើតហេតុ គេឃើញរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បើកបរមកដល់ចំណុចកើតហេតុ បានឈប់ដាក់សំរាម ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដាស្កូពី ពណ៌សពាក់ផ្លាកលេខត្បូងឃ្មុំ 1F-9559 បើកបរយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នា បានជ្រុល ទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់មួយរំពេច ។ ភ្លាមៗនោះ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ ម៉ូតូបើកលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ដើម្បីធ្វើកំណត់ហេតុ រួចឲ្យក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់