ព័ត៌មានជាតិ

អគ្គិភ័យឆេះកុដិព្រះសង្ឃទាំងយប់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលវេលាម៉ោង២០និង០៥នាទីយប់ ថ្ងៃទី 0៩ ខែមីនា ឆ្នាំ២0២0 អគ្គិភ័យបានលេបត្របាក់កុដិព្រះសង្ឃមួយកន្លែង ស្ថិតក្នុងភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍នេះ បានកើតឡើងនៅក្នុងវត្តពុទ្ធមណ្ឌលធម្មាធិរាជ (ហៅវត្តធម្មយុទ្ធ) ដែលមានបន្ទប់ទំហំ 4×12 ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ។

ការខូចខាត៖ កង្ហារ៤ គ្រែ៦ ធុងទឹកកក២ ទូដាក់សៀវភៅ២ ព្រះត្រៃបិដក៥០ច្បាប់ ចីវរ១០ គ្រឿង ។

ករណីនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសំរោងទងចំនួន០១គ្រឿង បានចេញអន្តរាគមន៍ មិនបង្កឲ្យឆេះរាលដាលបន្តទៀត។

មូលហេតុ៖ បណ្តាលមកពីទុស្សេ

ចរន្តអគ្គិសនី ក្នុងហេតការណ៍ខាងលើនេះគ្មានអ្នករងគ្រោះនោះទេ ៕

មតិយោបល់