ក្លិប Barcelona បានបញ្ជាក់ថា ខ្សែការពារ Dani Alves នឹងចាកចេញពីក្លិប នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់ នៅចុងរដូវកាលនេះ ។
មានការរំពឹងទុកថា កីឡាករសញ្ជាតិប្រេស៊ីល នឹងចាកចេញពីក្លិប នៅក្នុងអំឡុងពេលទីផ្សារកីឡាករផ្ទេរ ដោយមានក្លិប PSG និង ហង្សក្រហម Liverpool ចាប់អារម្មណ៍ ។
ទោះបីជាយ៉ាងនេះក្តី នៅពេលនេះ Alves មិនទាន់បានចាកចេញឡើយ ដោយចំណាយពេលលេងឲ្យពហុកីឡដ្ឋាន Camp Nou មួយរដូវកាលទៀត មុននឹងចាកចេញ ។
ថ្លែងទៅកាន់សារព័ត៌មានលោក Andoni Zubizarreta បាននិយាយថា “យើងពិតជារីករយាខ្លាំងណាស់ ដែល Dani Alves បន្តស្នាក់លេងនៅទីនេះ។ ដោយភាគីទាំងពីរបាន យល់ព្រមបញ្ចប់កុងត្រានៅឆ្នាំ ២០១៥ ” ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានចូលរួមលេង នៅ Bacelona បន្ទាប់ពីផ្លាស់មក ពី Sevilla ក្នុងតម្លៃ ៣៨ លានអឺរ៉ូ ក្នុងឆ្នាំ ២០០៨ និងជួយឲ្យ Bacelona ឈ្នះពាន La Liga ចំនួន ៤ Copa del Reys ចំនួន ២ និង UEFA Champions League ២ ដូចគ្នាផងដែរ ៕
មតិយោបល់