ពិធីបុណ្យទន្លេលើកទី៦ប្រារព្វធ្វើនៅខេត្តបា ត់ ដំបង ដែលពិធីបុណ្យនេះនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ ជាការកត់សម្គាល់នៅរាល់ពេលមាន ពិធី បុណ្យឬពិធីកំសាន្តសប្បាយនានាពួកជនល្មើសតែងតែឆ្លៀតឱកាសធ្វើសកម្មភាពល្មើស ច្បាប់ពិសេសករណី(លួច-ឆក់)យកទ្រព្យសម្បត្តិក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយហើយមិនបានប្រុងប្រយ័ត្នចំ ពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។ ម៉្យាងទៀតបានកត់ សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយ មុខ សញ្ញាមួយចំនួនធំត្រូវបានទទួលទោសកំហុស ទៅតាមផ្លូវច្បាប់រួចហើយ និងបានចេញមក រស់ នៅក្នុងមូលដ្ឋានវិញ ហើយមុខសញ្ញាទាំងនេះ មួយចំនួនអាចនឹងបន្តសកម្មភាព របស់ខ្លួនឡើង វិញក្នុងករណីដែលមានឱកាសអំណោយផល ។
ដើម្បីជាការរួមចំណែកក្នុងកិច្ចការបង្កាទប់ស្កាត់ និងការពារបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅ ក្នុងពិធីបុណ្យទន្លេនេះ ស្នងការនៃស្នងការដ្ឋាននគ របាលខេត្តបាត់ដំបង សូមធ្វើការបង្ហាញរូបភាព មុខសញ្ញាជាជនសង័្សយដែលធ្លាប់បានធ្វើសកម្ម ភាពល្មើសច្បាប់នាពេលកន្លងទៅ ជូនសាធារ ណៈជនបានឃើញ ។ ក្នុងករណីដែលប្រជា ពល រដ្ឋ ឬមហាជនបានឃើញមនុស្សដូចមានក្នុងរូប ភាពខាងលើ និងមានកិរិយាឬហេតុផលគួរឲ្យសង័្សយដោយប្រការណាមួយនោះសូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួននិង ហ៊ានផ្តល់ព័ត៌មានជាបន្ទាន់ដល់មន្រ្តីមាន សម ត្ថកិច្ចដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានតាមរយៈ លេខទូរស័ព្ទ៖
HOT LINE -077 80 7777 ឬ-097 9923 777
-ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី -092 232 337
-ឧត្តមសេនីយ៍ត្រី កុយ ហៀង-012 968 526
-ឧត្តមសេនីយ៍ត្រី ចេង ឡេង-017 223 223
-វរសេនីយ៍ឯក អូន ហ្វៃ -012996 423
-វរសេនីយ៍ឯក ឆាង វណ្ណឆៃ-012 384 954
-វរសេនីយ៍ទោ ឈឿង គឹមសុង-092 935 544៕
មតិយោបល់