ព័ត៌មានជាតិ

ស្លាប់និងរបួស៣នាក់ករណីម៉ូតូ២គ្រឿងពន្លះគ្នានៅស្រុកក្រគរ

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក ដោយបើកម៉ូតូបុកម៉ូតូ ច្រាសទិស គ្នា បណ្តាល ឲ្យ ខូចខាត ម៉ូតូ ០២ គ្រឿង រង របួស និង ស្លាប់ មនុស្ស មាន ចំនួន ០៣នាក់ប្រុស ក្នុង នោះម្នាក់ស្លាប់ប្រុស (នៅ កន្លែង កើតហេតុ) និង រង របួស ធ្ងន់ ០២ នាក់ បាន បព្ជូាន ទៅ ព្យាបាល នៅ មន្ទីរ ពេទ្យ បង្អែក ខេត្ត ពោធិ សាត់ ។
បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤
និង៣៥នាទីពេលល្ងាច ថ្ងៃទី ១៣ខែ មីនា ឆ្នាំ ២០២០ នៅលើផ្លូវលេខ៥៤ ត្រង់ ចំណុច ទល់មុខ ប៉ុស្តិ៍ កំពង់ លួង ស្ថិតក្នុងភូមិ ទី ៤ ឃុំ កំពង់ លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
១- ម៉ូតូ បង្ក ម៉ាក សង់ កូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខ ព.ស១១.៣.១៣៣៥ (ធ្វើចរាចរណ៍ពីត្បូងទៅ ជើង )
អ្នកបើកម៉ូតូ ឈ្មោះ ស៊ឹម គា អាយុ ៥ ១ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ រស់នៅ ភូមិ ក្រាំង វែង ឃុំ ស្នាអន្សា ស្រុក ក្រគរ ខេត្ត ពោធិ សាត់ (ស្លាប់ នៅ កន្លែង កើតហេតុ) ម៉ូតូ រងគ្រោះ ម៉ាក ស្មាសវីវូ ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ពោធិ៍សាត់ ១B.០៩០៨ (ធ្វើ ចរាចរណ៍ ពី ជើង ទៅ ត្បូង).។ អ្នកបើកម៉ូតូឈ្មោះ ខាត់ ឌីអាយុ ៣១ ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ រស់នៅ ភូមិ កណ្តាល ឃុំ អន្លង់ ត្នោត ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ (រងរបួស ធ្ងន់)។ អ្នក រួម ដំណើរ ឈ្មោះ រួន សុីដា អាយុ ៣ ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ ទីលំនៅ ដូច ខាង លើ (រង របួស ធ្ងន់)។
សាកសព យើង បាន ប្រគល់ ឲ្យ ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី
ចំណែកវត្ថុ តាង ម៉ូតូ ទាំង ០២ គ្រឿង បាន យក មក រក្សា ទុក នៅ ប៉ុស្តិ៍ នគរបាល រដ្ឋបាល កំពង់ លួង ជា បណ្តោះ អាសន្ន ដើម្បី បង្ក សំណុំរឿង៕

 

មតិយោបល់