ព័ត៌មានជាតិ

កាម៉ារីគូថហើម បុកម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ០៣នាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន ជិតហាងម្លប់បៃតង ខាងក្រោយផ្ទះសំណាក់ សុខ ថៃសាន្ត នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះ ជួង តារា អាយុ ២៥ឆ្នាំ (ស្លាប់) មានទីលំនៅភូមិធម្មយុតិ្ត សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង រួមដំណើរជាមួយយុវជន ០២នាក់ទៀតរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណ។

រថយន្តបង្ក ម៉ាកកាម៉ារីគូថហើម ពណ៌ស ពាក់ស្លាកលេខ 2E-1108 បើកបរដោយឈ្មោះ លី ប៊ុនឡា ភេទប្រុស រស់នៅភូមិស្ពករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លុះបើកមកដល់ចំណុចខាងលើបានបុកនិងម៉ូតូ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនអ្នកបើកបរ នាំយកមកសាកសួរ និងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចំណែកឯជនរងគ្រោះ០២នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

មតិយោបល់