ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀ Ganzberg បុកមន្ត្រីយោធាម្នាក់ ស្លាប់យ៉ាងណោចអធ័ម

ព្រះវិហារ: កាលពីវេលាម៉ោង ១០ និង១០នាទីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកនិងម៉ូតូ នៅចំណុចផ្លូវភ្លោះកែងមន្ទីរសង្គមកិច្ច ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

១. អ្នកបើកបរម៉ូតូឈ្មោះ ឈី បូឡា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ជាងម៉ូតូ ស្នាក់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (របួសស្រាល)។
២.អ្នករួមដំណើរឈ្មោះ ពេជ សុខា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ យោធា រស់នៅភូមិ មរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (ស្លាប់) ៣.អ្នកបើកបររថយន្ត (រត់គេចខ្លួន)
៤.អ្នករួមដំណើរ ឈ្មោះគួយ ចន្តា ភេទប្រុស អាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិ ដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ពុំមានរងរបួស)។

ចំណែកម៉ូតូម៉ាក ហុងដាទ្រីម ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន ៥៧៤៩៩៩០ គ្មានផ្លាកលេខ (ខូចខាតស្រាល)។ រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ ទឹកក្រូច ពាក់ផ្លាកភ្នំពេញ 2AH-602 (ខូចខាតស្រាល) ដឹកស្រាបៀ Ganzberg។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងព្រះវិហារ រីឯសពបានតម្កល់ទុក នៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា៕

មតិយោបល់