ព្រះសីហនុៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានបិតបណ្ដោះអាសន្ន ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំបុកគ្នា ហើយខណៈពេលនេះ សមត្ថកិច្ចកំពុងស្ថិតនៅទីតាំងខាងលើ ដើម្បីជួយសម្រួលចរាចរ។
មូលហេតុ៖ មិនទាន់ដឹង ។
ករណីនេះ មិនទាន់ដឹងមានមនុស្សប៉ុន្មានស្លាប់ ឫរងរបួសទេ? ក្រៅពីនេះក៏មានអ្នកជិះម៉ូតូ រងរបួសផងដែរ សម្រាប់ព័ត៌មានលម្អិត Post News និងផ្សាយជូនពេលក្រោយ៕





មតិយោបល់