ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៤និង៣០នាទី មានករណីបុរសវ័យ៤០ឆ្នាំម្នាក់ បានលង់ទឹកអាងស្លាប់ ហេតុការណ៍នេះកើតឡើង នៅចំណុចភូមិអំពិលកញ្ច្រិញ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
របាយការណ៍របស់អធិការដ្ឋាននគរបាល ស្រុកកណ្ដៀងបានឲ្យដឹងថា៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៤នាទី កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ពីលោកវរសេនីយ៍ត្រី ឈុន នី ឋានះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជុំថា មានករណីមនុស្សលង់ទឹកអាងស្លាប់ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញកោសលវិច្ឆ័យ បានចុះទៅដល់កន្លែងកើតហេតុ នៅចំណុចក្នុងអាងទឹករបស់ឈ្មោះ ប៊ី សារឿន នឹងបានពិនិត្យសាកសព នៅវេលាម៉ោង១៦និង ៥០នាទី សពជនរងគ្រោះឈ្មោះ ហុង សល់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ កម្ពស់១,៦៧ម៉ែត្រ មានទីលំនៅភូមិយាងថ្មី ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (មកលេងបងបង្កើតនៅភូមិឃុំកើតហេតុខាងលើ) ។
ប្រភពដដែលបានបន្តថា៖ សាកសពមានស្លៀកខោជើងខ្លីពណ៌ខ្មៅ – ផ្នែកក្បាលមានពពុះ ទឹកចេញតាមច្រមុះ គ្មានស្លាកស្នាម
-ផ្នែកក គ្មានស្លាកស្នាម
-ផ្នែកដងខ្លួន គ្មានស្លាកស្នាម
-អវ:យវ: គ្មានស្លាកស្នាម
-ប្រដាប់ភេទមានចេញទឹកកាម
-ទ្វារលាមក គ្មានលាមក ។
ក្រៅពីការពិនិត្យឃើញខាងលើ ពិនិត្យពុំឃើញមានស្លាកស្នាមអ្វី គួរកត់សម្គាល់ទេ ពិនិត្យតែសារីរាង្គខាង ក្រៅនៃសពតែប៉ុណ្ណោះ ។ យោងតាមការបំភ្លឺរបស់សាក្សី និងការពិនិត្យសពជាមួយគ្រូពេទ្យជំនាញ អាចសន្និដ្ឋានបានថា សាកសពឈ្មោះ ហុង សល់ ស្លាប់បណ្តាលមកពីលង់ទឹក ។ សពស្លាប់លើសពី០៤ម៉ោងឡើង ។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅឈ្មោះ សឿន សុខ ភេទប្រុស អាយុ ៤៧ ឆ្នាំ ត្រូវជាបងបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់