ព័ត៌មានជាតិ

ម៉ូតូបើកឆ្លងផ្លូវត្រូវរថយន្តបុក បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់

ពោធិ៍សាត់: នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង២៥នាទីព្រឹក លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៥-១៦៦ ស្ថិតនៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបើកម៉ូតូឆ្លងថ្នល់ពីជើងទៅត្បូងរថយន្តបុក របួសធ្ងន់មនុស្ស ០២នាក់ប្រុសម្នាក់។

រថយន្តម៉ាក វីគោ ពាក់ផ្លាកលេខ ភ្នំពេញ 2V-3878 ពណ៌ត្រីឆ្លូញធ្វើចរាចរណ៍ពីលិចទៅកើតអ្នកបើកបរ រត់គេចខ្លួនបាត់។
ម៉ូតូ ម៉ាក HONDA សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ 1D-1294 (ធ្វើចរាចរណ៍ពីជើងទៅត្បូងឆ្លងថ្នល់ពីលិចទៅកើត)
អ្នកបើកបរឈ្មោះ បឿន អាយុ ២៧ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (រងរបួសធ្ងន់)
អ្នករួមដំណើរឈ្មោះ ជា វ៉ើន ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពុទ្រ្ទាម ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់(រងរបួសធ្ងន់)
ជនរងគ្រោះទាំង០២នាក់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕

មតិយោបល់