ព័ត៌មានជាតិ

បុរសវ័យ ៦៤ ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន ករណីរំលោភក្មេងស្រីអាយុ ៨ឆ្នាំ

ក្រចេះ: កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកចិត្របុរី បានធ្វើការឃាត់ខ្លួនបុរសវ័យ ៦៤ ឆ្នាំម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើក្មេងស្រីអាយុ៨ឆ្នាំ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងទៅតាមពាក្យបណ្តឹង របស់ម្តាយក្មេងស្រីរងគ្រោះ ពីបទរំលោភសេពសន្ថវ:លើអនិតិជន។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ នៅព្រៃគុម្ពឬស្សី រហូតបានសម្រេចម្តង កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ អំទ្បុងពេលក្មេងស្រីរងគ្រោះ ត្រឡប់មកពីងូតទឹកអូរម្នាក់ឯង។

ជនសង្ស័យឈ្មោះ ថូ ឡូញ អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់