ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងថ្ងៃបុរសម្នាក់ចង.ក សម្លាប់ខ្លួន​ នៅក្រុងតាខ្មៅ

កណ្តាល: ករណីអត្តឃាត(ចង.ក)កើតហេតុថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីចំណុចដីចម្ការស្វាយភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ៣៥ឆ្នាំ កម្ពស់១.៧០ម៉ែត្រ សក់រួញ មានពុកមាត់ និងពុកចង្ការ អត់ពាក់អាវ ស្លៀកខោវជើងខ្លី អត់មានលីអូ ក្រណាត់ក្រលាការ៉ូ មូលចង្កេះ ពណ៌ខៀវលាយស ។
វត្ថុតាងចាប់យក ខ្សែក្រណាត់ ពណ៌ទងដែង មានផ្កា ប្រវែង ១.៨០ម៉ែត្រ
តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅជិតនោះបានឲ្យដឹងថា៖ នៅកើតហេតុគាត់បានធ្វើដំណើរតាមផ្លូវហើយបានប្រទះឃើញសាកសពមនុស្សប្រុសចង.ក ទៅនិងដើមស្វាយ ក្នុងដីចម្ការ ជាប់ផ្លូវបេតុង ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត
កណ្តាលដែលមិនស្គាល់អត្តសញ្ញណ ក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ការសន្និដ្ឋាន ក្រោយការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះពិតជាស្លាប់ដោយសារ អត្តឃាត(ចងក)ប្រាកដមែន ។
សាកសពប្រគល់ជូនអាជ្ញាធរ ភូមិសង្កាត់ យកទៅតម្កល់ទុកនៅវត្តព្រែកសំរោង ដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើ
បុណ្យតាមប្រពៃណី៕

 

មតិយោបល់